ឧស្សាហ៍រោយកញ្ចឹងកក្នុងពេលមានផ្ទៃពោះអាចជួយបាន

អាការៈចុករោយខ្នង ចង្កេះនិងកញ្ចឹងកគឺជារោគសញ្ញាដែលឧស្សាហ៍កើតមានលើស្ត្រីជាពិសេសនៅក្នុងអំឡុងពេលមានផ្ទៃពោះដូចបានជំរាបជូនអំពីមូលហេតុនិងការការពារអាការៈឈឺចាប់និងចុករោយឆ្អឹងខ្នងកាលពីលេខមុនថ្ងៃនេះយើងនិងធ្វើការជំរាបជូនអំពីវិធីសាស្ត្រងាយៗក្នុងការកាត់បន្ថយអាការៈរោយកញ្ចឹងកចំពោះស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះ វិធីសាស្ត្រទាំងនោះមានដូចជា៖

  • រក្សារជំហរអោយបានត្រឹមត្រូវ“ព្យាយាមអង្គុយឬឈរអោយបានត្រង់ខ្លួន”
  • ហែលទឹក“ហែលទឹកឬធ្វើលំហាត់ប្រណនៅក្នុងទឹក”
  • ព្យាយាមសំលឹងក្នុងរយៈកំពស់របស់ភ្នែក“ជៀសវាងសំលឹងអោនចុះក្រោមឬងើយឡើងលើខ្ពស់”
  • ប្រើប្រាស់ខ្នើយដែលទន់​​“ប្រើប្រាស់ខ្នើយសំរាប់ស្ត្រីមានផ្ទៃពោះ”

សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការតាមដានពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់

Related post