
ទទួលទានស្វាយមួយផ្លែក្នុងមួយថ្ងៃក្នុងអំឡុងពេលមានផ្ទៃពោះមានប្រយោជន៍ដល់ម្លឹង
ស្វាយគឺជាប្រភេទផ្លែឈើម្យ៉ាងដែលមានរស់ជាតិផ្អែមឆ្ងាញ់ហើយងាយរកទិញបាននៅក្នុងស្រុកព្រមទាំងមានតំលៃសមរម្យទៀងផង ផ្លែស្វាយខ្ចីគឺជាចំណីអាហារដ៍ពេញនិយមបំផុតចំពោះស្ត្រីមានផ្ទៃពោះប៉ុន្តែផ្លែស្វាយទុំក៍មានប្រយោជន៍មិនធម្មតាដែរសំរាប់សុខភាពរបស់ម្តាយនិងទារកនៅក្នុងផ្ទៃដែលយើងមិនគួរមើលរំលង។ការទទួលទានផ្លែស្វាយទុំមួយផ្លែក្នុងមួយថ្ងៃបានផ្តល់នូវវីតាមីននិងសារជាតិរ៉ែសំខាន់ៗមួយចំនួនដូចជា៖
- ជាតិដែកជួយបង្កើតគ្រាប់ឈាមក្រហមនិងការពារជំងឺស្លេកស្លាំង
- ជាតិហ្វូលិកអាស៊ីតជួយការពារទារកពិការពីកំណើតនិងទារកលូតលាស់មិនគ្រប់លក្ខណៈ
- ជាតិសសៃជួយអោយការពារទប់ស្កាត់បញ្ហាទល់លាមក
- ប្រសិទ្ធភាពអង់ទីអុកស៊ីដង់ប្រឆាំងនិងជាតិពុលនិងពង្រឹងប្រពន្ធ័ការពារជំងឺខាងក្រៅ
- វីតាមីនបេ៦ ដែលជួយទៅលើការលូតលាស់កោសិកាខួរក្បាលរបស់ទារកនៅក្នុងផ្ទៃនិងកាត់បន្ថយអាការៈចាញ់គភ៌
- ម៉ាញេស្យូមជួយការពារពីជំងឺបំរុងក្រឡាភ្លើងក្នុងអំឡុងពេលមានផ្ទៃពោះ

ក្រៅពីអត្ថប្រយោជន៍ខាងលើផ្លែស្វាយក៍មានផលរំខានមួយចំនួនដែរប្រសិនទទួលទានច្រើនពេក ផលវិបាកទាំងនោះរួមមានដូចជា៖
- អាចបណ្តាលអោយរាគ
- កើនឡើងជាតិស្ករនៅក្នុងឈាម
- ឡើងទំងន់
- អាល្លែស៊ី“ចំពោះផ្លែស្វាយដែលប្រើថ្នាំការពារសត្វល្អិតនិងសំអាតមិនស្អាត”

សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដាននិងពិភាក្សាជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់