ផលវិបាកនៃការទទួលទានអាហារឆាប់រហ័ស៖ស្ត្រីដែលចូលចិត្តអាហារបរទេសគួរកែប្រែទំលាប់ក្នុងអំឡុងពេលមានផ្ទៃពោះ

នៅក្នុងសម័យទំនើបបច្ចុប្បន្ននេះអ្នកណាក៍ដូចជាអ្នកណាមិនថាប្រុសឬស្រីគឺភាគច្រើនចូលចិត្តទទួលទានអាហារខាងក្រៅជាពិសេសគឺប្រភេទអាហារឆាប់រហ័សតែម្តង“ភីហ្សា ហេមប៊ឺហ្គឺ ដំឡូងបារាំងបំពង ស្លាបមាន់ឬភ្លៅមាន់បំពង…។ល។”

ចំពោះស្ត្រីដែលចូលចិត្តទទួលទានប្រភេទអាហារទាំងអស់នោះគួរគាប្បីស្វែងយល់បន្ថែមអំពីផលវិបាកផ្សេងៗដែលបណ្តាលមកពីប្រភេទអាហារទាំងនោះលើសុខភាពទារករបស់អ្នកក្រោយសំរាល។ទាំងអស់នេះគឺជាហានិភ័យដែលទារកប្រឈមក្នុងករណីស្ត្រីជាម្តាយឧស្សាហ៍ទទួលទានអាហារទាំងនោះនៅក្នុងអំឡុងពេលមានផ្ទពោះ៖

  • ខ្សោយប្រាជ្ញាស្មារតី
  • ងាយនិងកើតជំងឺអាល្លែស៊ី
  • បំលាស់ប្តូរទំរង់របស់កោសិកាតំណរពូជ
  • ប្រឈមនិងទារករលូត កើតមិនគ្រប់ខែ ទារកស្លាប់ក្រោយសំរាលនិងពិការពីកំណើត
  • ម្តាយប្រឈមនិងជំងឺបំរុងក្រឡាភ្លើង ជំងឺលើសជាតិស្ករក្នុងអំឡុងពេលមានផ្ទៃពោះ
  • បណ្តាលអោយទារកពិបាកសំរាល“ទារកធំលើសធម្មតា”

ការទទួលទានអាហារសុខភាពដែលសំបូរជាតិវីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីននិងអាហារដែលសំបូរជាតិសសៃនៅក្នុងអំឡុងពេលមានផ្ទៃពោះផ្តល់នូវអត្ថប្រយោជន៍ច្រើនចំពោះសុខភាពនិងការលូតលាស់របស់ទារកនៅក្នុងផ្ទៃដែលអាហារទាំងនោះរួមមានដូចជា៖

សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់

Related post