
តើអ្នកស្ថិតនៅក្នុងចំណោមស្ត្រីដែលប្រឈមជាមួយនិងបញ្ហាកូនក្រៅស្បូនដែរឬទេ
ស្បូនគឺជាផ្នែកមួយនៃសរីរាង្គបន្តពូជរបស់ស្ត្រីដែលមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិងជួយដល់ការលូតលាស់របស់ទារកនៅក្នុងផ្ទៃមុនពេលសំរាល។ មានដំណាក់កាលលូតលាស់ជាច្រើនដែលទារកត្រូវឆ្លងកាត់ចាប់តាំងពីពេលដែលមេជីវិតឈ្មោលរបស់បុរសបានជួបជាមួយនិងមេជីវិតញីរបស់ស្ត្រីនិងបន្តការលូតលាស់រហូតដល់ពេលសំរាល នៅក្នុងនោះយើងឃើញមានដំណាក់កាលដំបូងមួយដែលមានសារៈសំខាន់និងចាំបាច់ដើម្បីអោយទារកអាចបន្តលូតលាស់ប្រកបដោយលក្ខណៈពេញលេញ នោះគឺដំណាក់កាលចាក់សំបុក។

នៅក្នុងដំណាក់កាលចាក់សំបុកនេះ ស៊ុតដែលបានបង្កកំណើតរួមគ្នារវាងមេជីវិតឈ្មោលនិងមេជីវិតញីរួចហើយនោះនិងបន្តធ្វើដំណើរទៅកាន់តួស្បូនដែលជាកន្លែងសំរាប់ធ្វើការចាក់សំបុកនិងរីកលូតលាស់ ក៍ប៉ុន្តែមិនមែនរាល់ស៊ុតទាំងអស់សុទ្ធតែអាចធ្វើដំណើទៅដល់តួស្បូនដោយសុវត្ថិភាពទាំងអស់នោះទេ មានស្ត្រីមួយចំនួន (ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៥០នាក់) ប្រឈមនិងវិបត្តិដោយការធ្វើដំណើរបស់ស៊ុតមិនអាចមកដល់ក្នុងបរិវេណតួស្បូនប្រកបដោយសុវត្ថិភាពដែលជាលទ្ធផលបណ្តាលអោយស្ត្រីជាមម្តាយប្រឈមនិងហានិភ័យម៉្យាងដែលយើងហៅថា «កូនក្រៅស្បូន»។

តើអ្វីទៅដែលគេហៅថាកូនក្រៅស្បូន
កូនក្រៅស្បូនគឺជាការវិវត្តន៍របស់ស៊ុតដែលបានបង្កកំណើតរួចហើយធ្វើការលូតលាស់នៅខាងក្រៅតួស្បូន កូនក្រៅស្បូនអាចនិងបណ្តាលអោយប៉ះពាល់ដល់សុខភាពនិងអាយុជីវិតស្ត្រីជាម្តាយ ឬមានផលវិបាកចំពោះសុខភាព និងការមានកូនទៅថ្ងៃអនាគត ប្រសិនជាមិនបានទទួលការពិនិត្យតាមដាននិងព្យាបាលបានទាន់ពេលវេលា។
កត្តាដែលបណ្តាលអោយមាន កូនក្រៅស្បូន
រាល់ស្ត្រីដែលស្ថិតនៅក្នុងវ័យបន្តពូជគឺអាចប្រឈមនិងកូនក្រៅស្បូនដូចគ្នា កត្តាដែលអាចបណ្តាលអោយមានបញ្ហាកូនក្រៅស្បូនមានដូចជា៖
សញ្ញាសំគាល់កូនក្រៅស្បូនដែលស្ត្រីគួរចាប់អារម្មណ៍
ក្អួតចង្អោរ និង ស្រៀវសុដន់គឺជារោគសញ្ញាដែលឧស្សាហ៍កើតមានចំពោះស្ត្រីដែលមានកូននៅក្រៅស្បូន ក្រៅពីសញ្ញាទាំងពីខាងលើនេះក៍មានសញ្ញាមួយចំនួនផ្សេងៗទៀតដែលយើងគួរតែកត់សំគាល់ផងដែរដូចជា៖

សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់
