ដឹងឬទេថាតើកត្តាអ្វីខ្លះបណ្តាលអោយទារកកើតមិនគ្រប់ខែ…?

ទារកនៅក្នុងផ្ទៃរបស់ម្តាយរហូតដល់ពេលសំរាលជាទទូទៅមានរយៈពេលយ៉ាងហោចណាស់40សប្តាហ៍ប៉ុន្តែចំពោះទារកដែលសំរាលមុនសប្តាហ៍ទី37ត្រូវបានកំណត់ថាជាទារកកើតមិនកំណត់ឬអាចហៅតាមភាសាសមញ្ញថាទារកកើតមិនគ្រប់ខែ។

ទារកកើតមិនគ្រប់ខែអាចបណ្តាលមកពីកត្តាសំខាន់ៗមួយចំនួនដែលស្ត្រីមួយចំនួនធំមិនបានចាប់អារម្មណ៍ឬធ្វេសប្រហែសជាដើម កត្តាទាងនោះរួមមានដូចជា៖

  • ម្តាយធ្លាប់មានប្រវត្តមានផ្ទៃពោះមិនគ្រប់ខែ
  • វិបត្តិសរីរាង្គបន្តពូជដែលមានដូចជាមាត់ស្បូនឬតួស្បូនខ្សោយ ឬមានរបួស
  • មានផ្ទៃពោះភ្លោះ ឬច្រើនក្នុងពេលតែមួយ
  • ម្តាយទទួលជំងឺឆ្លងផ្សេងៗ
  • ម្តាយមានជំងឺរាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ឬលើសឈាមជាដើម
  • ម្តាយមានសុខភាពខ្សោយដែលបណ្តាលមកពីកង្វះអាហារូបត្ថម្ភ
  • ទទួលទានបារី សុរា ស្ត្រេស ឬ រងសំពាធខ្លាំង “ស្ត្រេស”
  • ស្គមពេក ឬធាត់ពេក
  • អាយុក្រោម17ឆ្នាំ ឬ អាយុច្រើនជាង35ឆ្នាំជាដើម

ជាទូទៅចំពោះទារកដែលកើតមិនគ្រប់ខែ ស្ត្រីជាម្តាយអាចនិងទទួលអារម្មណ៍មិនស្រួលខ្លួនឬមានស្តែងចេញតាមរយៈរោគសញ្ញាដូចខាងក្រោមនៅក្នុងអំឡុងពេលមានផ្ទៃពោះ៖

  • ឈឺចាប់បរិវេណផ្នែកខាងក្រោមពោះ
  • មានអារម្មណ៍ថាទារកចេះតែរំកិលចុះទៅខាងក្រោម
  • មានអាការៈហើមនៅលើដៃ ជើង និងផ្ទៃមុខ
  • ស្បូនកន្ត្រាកញឹកញាប់ “មានអាការៈកន្ត្រាក់ច្រើនជាង4ដងក្នុងរយៈពេល1ម៉ោង”
  • ឧស្សាហ៍វិលមុខ ក្អួតចង្អោរ និងរាគរូស្ត
  • ឧស្សាហ៍ស្រវ៉ាំងភ្នែក
  • មានការឈឺចាប់ និងរមួលនៅបរិវេណពោះ
  • ទារកកំរើកកាន់តែតិចទៅៗ ឬមិនកំរើកសោះ
  • មានអាការៈធ្លាក់ឈាម ឬមានសារជាតិរាវតាមទ្វារមាស

 

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដានពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

 

 

Related post