យល់ដឹងអំពីទំនាក់ទំនងផ្លូវភេទក្រោយសំរាល

ការរួមភេទក្រោយពេលសម្រាលគឺជាសំនួរដែលគូស្វាមី ភរិយាថ្មីក្រោយសម្រាលរួចតែងតែមានចំងល់

ក្រោយពេលសម្រាលរួចតើត្រូវតមរយៈពេលប៉ុន្មានទើបអាចរួមភេទបាន?

ជាធម្មតាស្ត្រីក្រោយពេលសម្រាលរួចគួរតែព្យាយាមសំរាកមួយរយៈរហូតទាល់តែគាត់មានអារម្មណ៍ថាសុខភាពរបស់គាត់មានលក្ខណរឹងមាំគ្រប់គ្រាន់ និងមុខរបួសដែលបណ្តាលមកពីការសម្រាលបានសះស្បើយត្រឹមត្រូវមុននិងបន្តសកម្មភាពរួមភេទ។ ស្របទៅតាមបទពិសោធន៍និងការណែនាំរបស់គ្រូពេទ្យជំនាញ ស្ត្រីអាចនិងបន្តសកម្មភាពផ្លូវភេទបានបន្ទាប់ពីរយៈពេលយ៉ាងតិចបំផុត៦សប្តាហ៍ទៅ១២សប្តាហ៍ក្រោយពេលសម្រាលឬអាចនិងយូរជាងនេះអាស្រ័យទៅនិងស្ថានភាពសុខភាពនិងមុខរបួសជាក់ស្តែងរបស់ស្ត្រីក្រោយសម្រាល។

តើការរួមភេទក្រោយពេលសម្រាលមានការឈឺចាប់ដែរឬទេ?

បំរ៉ែបំរួលរបស់អរ័ម៉ូនក្រោយពេលសម្រាលអាចនិងបណ្តាលអោយប្រដាប់បន្តពូជរបស់ស្ត្រីមានលក្ខណៈមិនអំណោយផលចំពោះការរួមភេទជាលើកដំបូងដូចជាស្ងួតទ្វារមាស និងមិនមានចំណង់ជាដើមដែលជាមូលហេតុបណ្តាលអោយការរួមភេទដំបូងក្រោយសម្រាលអាចនិងមានការឈឺចាប់។

 

តើមានវិធីសាស្ត្រអ្វីខ្លះសំរាប់ការរួមភេទក្រោយសម្រាល?

  • ប្រើប្រាស់ឱសថបន្ថយការឈឺចាប់ក្នុងករណីអ្នកមានការឈឺចាប់ខ្លាំង
  • ប្រើប្រាស់ប្រេងរំអិលជំនួយ
  • ប្រើការរួមភេទដោយដៃជំនួសប្រដាប់បន្តពូជ
  • រកពេលវេលាដែលសមរម្យដែលអ្នកមិនមានអារម្មណ៍ថាអស់កំលាំង
  • ចាប់ផ្តើមសកម្មភាពរួមភេទដោយថ្នមៗនិងសន្សឹមៗ

ក្រោយពេលសម្រាលរួចតើការរួមភេទដោយមិនការពារអាចមានផ្ទៃពោះដែរឬទេ?

ក្រោយពេលសម្រាល គួរតែជ្រើសរើសមធ្យាបាយពន្យារកំណើតណាមួយដែលសក្កសមក្នុងការការពារការមានផ្ទៃពោះជាលើកទីពី។ ចំពោះស្ត្រីដែលធ្វើការបំបៅដោះអត្រាមានផ្ទៃពោះនៅតែមានគ្រាន់តែមានចំនួនតិចតួចជាងស្ត្រីដែលមិនបំបៅដោះក្រោយសម្រាល «ក្នុងចំំណោមស្ត្រីបំបៅដោះចំនួន១០០នាក់អាចនិងមានស្ត្រីចំនួន២នាក់ប្រឈមនិងការមានផ្ទៃពោះសារជាថ្មីក្នុងករណីរួមភេទដោយមិនបានការពារ។ ដោយឡែកចំពោះស្ត្រីដែលមិនមានបំបៅដោះក្រោយសម្រាលគឺប្រឈមជាមួយនិងហានិភ័យមានផ្ទៃពោះសារជាថ្មីខ្ពស់ដូចជាស្ត្រីដែលស្ថិតក្នុងវ័យបន្តពូជធម្មតាឬអាចនិងប្រឈមជាមួយការមានផ្ទៃពោះខ្ពស់ជាងស្ត្រីធម្មតាផង។

 

ដើម្បីសុវត្ថិភាពសូមតាមដានពិគ្រោះពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញដែលនៅជិតអ្នកនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់ក្នុងអំលុងពេលមានផ្ទៃពោះនិងក្រោយសម្រាល។

 

 

 

 

 

Related post