
ដំណោះស្រាយចំពោះបញ្ហាឈឺចាប់សុដន់ក្រោយសំរាល
ប៉ុន្មានថ្ងៃក្រោយពេលសម្រាល សុដន់របស់ស្ត្រីមានផលិតនិងផ្ទុកទឹកដោះជាច្រើនសំរាប់ទារក ជាធម្មតាស្ត្រីអាចនិងទទួលអារម្មណ៍ថាតឹងណែន ឬឈឺចាប់
វិធីការពារ
- បំបៅទារករបស់អ្នកក្រោយពេលសម្រាល និងបន្តបំបៅរៀងរាល់ 8ទៅ12ដងក្នុងរយៈពេល24ម៉ោង
- ដាក់ទារករបស់អ្នកក្នុងឥរិយាបទមួយដែលអាចជួយអោយគាត់បឺតបានងាយស្រួលនិងបានច្រើន
- ជៀសវាងច្របាច់ទឹកដោះដាក់ក្នុងកំប៉ុង គួរអោយទារកបំបៅដោយផ្ទាលជាមួយនិងសុដន់របស់អ្នក

វិធីកាត់បន្ថយការឈឺចាប់
- ម៉ាស្សាថ្នមៗជុំវិញតំបន់ចុងសុដន់ (តំបន់មានពណ៌ខ្មៅ)
- ស្អំជាមួយនិងទឹកក្តៅអ៊ុនៗ
- បំបៅដោះទារករបស់អ្នកអោយបានទៀងទាត់
- ច្របាច់ទឹកដោះដាក់ក្នុងកំប៉ុងនិងរក្សាទុកអោយបានត្រឹមត្រូវ (ប្រសិនជាសុដន់របស់អ្នកណែនខ្លាំង)
សារសំខាន់ៗ
- ក្នុងរយៈពេល២ថ្ងៃដំបូងទារកបៅម្តងៗមានចំណុះប្រហែល ៥មីល្លីលីត្រ ទៅ10មីល្លីលីត្រ
- ទារកថយទំងន់ប្រហែល 4%ទៅ7% នៃទំងន់សរុប (ជាមធ្យម) ហើយកើនទំងន់មកវិញបន្ទាប់ពីថ្ងៃទី10
- សុដន់របស់អ្នកពេញដោយទឹកដោះ ហើយបន្តកើនឡើងជាលំដាប់
- ក្នុងរយៈពេល៦សប្តាហ៍ដំបូងទារកត្រូវការបំបៅដោះប្រហែល៨ទៅ12ដងក្នុងរយៈពេល24ម៉ោង
- ៦សប្តាហ៍បន្ទាប់ទារកបៅដោះតិចជាងមុន និងរហ័សជាងមុន

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះនិងក្រោយសំរាលគួរគាប្បីធ្វើការពិនិត្យពិគ្រោះតាមដានជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់