ផលវិបាកនៃការមានផ្ទៃពោះចំពោះស្ត្រីដែលមានអាយុតិច

ជាមួយនិងភាពរីកចំរើនរបស់បច្ចេកវិទ្យា បានការទំនាក់ទំនងគ្នារវាងបុគ្គលម្នាក់ជាមួយនិងបុគ្គលម្នាក់ទៀតកាន់តែមានភាពងាយស្រួល ប៉ុន្តែយើងក៍មិនគួរនិងមើលរំលងអំពីផលវិបាករបស់វាផងដែរជាពិសេសចំពោះអាណាព្យាបាលដែលមានកូនស្រីដែលស្ថិតនៅក្នុងវ័យបន្តពូជ។

តើការមានផ្ទៃពោះក្នុងវ័យនេះមានផលប៉ះពាល់អ្វីខ្លះ?

ការមានផ្ទៃពោះរបស់យុវវ័យដែលស្ថិតនៅក្នុងអាយុ ១៩ឆ្នាំឬក្រោយ ១៩ឆ្នាំត្រូវបានរាប់បញ្ចូលទៅក្នុងក្រុមស្ត្រីមានផ្ទៃពោះដែលប្រឈមជាមួយនិងផលវិបាកខ្ពស់ទាក់ទងជាមួយនិងសុខភាព ទាំងម្តាយនិងទារកនៅក្នុងអំលុងពេលមានផ្ទៃពោះ «យោងទៅលើរបាយការណ៍របស់មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រង់ជំងឺរបស់សហារដ្ឋអាមេរិក»។

សញ្ញារនៃការមានផ្ទៃពោះមានដូចជា

  • បាត់រដូវ ឬមានឈាមរដូវបន្តិចបន្តួច
  • ណែនសុដន់
  • ក្អួតចង្អោរ ធីងធោង និងអស់កំលាំង
  • ឡើងទំងន
  • ហើមពោះ

ហានិភ័យនៃការមានផ្ទៃពោះវ័យក្មេងចំពោះសុខភាពម្តាយ

ស្ត្រីមានផ្ទៃពោះដែលមានវ័យក្មេងប្រឈមនិងផលវិបាកខ្ពស់ជាង បើប្រៀចធៀបជាមួយនិងស្ត្រីមានផ្ទៃពោះដែលស្ថិតនៅក្នុងអាយុសមស្រប ហានិភ័យចំពោះសុខភាពរបស់ស្ត្រីវ័យក្មេងដែលមានផ្ទៃពោះមានដូចជា៖

  • ប្រឈមនិងជំងឺត្រៀមក្រឡាភ្លើង
  • ប្រឈមនិងជំងឺកង្វះគ្រាប់ឈាមក្រហម
  • សុខភាពផ្លូវចិត្ត និងបោះបង់ការសិក្សា
  • ប្រឈមនិងជំងឺទឹកនោមផ្អែមប្រភេទទី២
  • ប្រឈមនិងជំងឺបេះដូង

ហានិភ័យនៃការមានផ្ទៃពោះវ័យក្មេងចំពោះសុខភាពទារកនៅក្នុងផ្ទៃ

  • ទារកកើតមុនកំណត់ ឬមិនគ្រប់ខែ
  • ទារកកើតមិនគ្រប់គីឡូ
  • ទារកមានសុខភាពខ្សោយនិងលូតលាស់យឺតយ៉ាវ
  • ពិការភាពពីកំណើត «អវៈយវៈមិនគ្រប់លក្ខណៈ»
  • ទារកខ្សោយប្រាជ្ញា
  • ទារកបាត់បងជីវិត

សញ្ញាគ្រោះថ្នាក់របស់ស្ត្រីមានផ្ទៃពោះអាយុតិចត្រូវប្រុងប្រយត្ន័

  • មានធ្លាក់ឈាមតាមទ្វារមាស
  • ឈឺក្បាលខ្លាំងនិងមិនធូរស្រាល
  • ស្រវ៉ាំងភ្នែក
  • ឈឺចាប់បរិវេណពោះ
  • ក្អួតចង្អោរមិនឈប់
  • ក្តៅខ្លួន
  • ឈឺចាប់ឬក្រហាយពេលបន្ទោរបង់ “នោម”
  • មានលេចចេញសារធាតុរាវតាមទ្វារមាស
  • ឈឺចាប់ឬហើមជើង

សំគាល់៖ចំពោះស្ត្រីមានផ្ទៃពោះដែលស្ថិតនៅក្នុងអាយុ១៩ឆ្នាំ ឬក្រោម១៩ឆ្នាំ ការតាមដានពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌គឺមានសារៈសំខាន់ក្នុងការការពារនិងបង្កាហានិភ័យផ្សេងៗដែលអាចកើតឡើងដោយចៃដន្យ

 

Related post