វិធីសាស្ត្រងាយៗមានសុវត្ថិភាពសំរាប់ដោះស្រាយអាការៈដែលស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះត្រីមាសដំបូង

វាគឺជាបទពិសោធន៍ថ្មីមួយនៅក្នុងជីវិតរបស់ស្ត្រីមុនពេលក្លាយទៅជាភរិយានិងជាអ្នកម្តាយពេញលេញម្នាក់នៅក្នុងគ្រួសារ។ក្នុងអំឡុងពេលមានផ្ទៃពោះស្ត្រីស្ទើរតែគ្រប់រូបសុទ្ធតែធ្លាប់បានស្គាល់នូវអ្វីដែលគេហៅថា “ចាញ់គភ៌” វាពិតជាលំបាកទាំងផ្លូវកាយនិងផ្លូវចិត្តក្នុងការពុះពារឆ្លងកាត់ឧបសគ្គទាំងអស់នោះហើយក៍មានតែស្ត្រីខ្លួនឯងតែម្នាក់ទេដែលយល់

 

មានអាការៈក្អួតចង្អោរពេលព្រឹកព្រលឹមជារៀងរាល់ថ្ងៃ

ដំណោះស្រាយ៖

  • ទទួលទានអាហារសម្រន់បន្តិចបន្តួចពេលក្រោកពីដំណេក
  • ទទួលទានអាហារបន្តិចៗនិងរៀងរាល់២ម៉ោងម្តង
  • ជៀសវាងអាហារដែលសំបូរខ្លាញ់ ហិរ និងអាហារក្រៀម
  • ទទួលទានផ្លែឈើក្រោយអាហារ (ជៀសវាងទទួលទានផ្លែឈើនិងអាហារក្នុងពេលតែមួយ)

 

មានអាការៈនោមញឹកញាប់

ដំណោះស្រាយ៖

  • កុំទទួលទានទឹកច្រើននៅពេលល្ងាច ឬមុនចូលដំណេក
  • ព្យាយាមហាត់ពង្រឹងសាច់ដុំទ្វារមាស (គាប ឬ ត្បៀតទ្វារមាសប្រហែល២ទៅ៣វិនាទីម្តង និងអនុវត្តប្រមាណ២ទៅប្រាំដងក្នុងមួយថ្ងៃ)
  • ព្យាយាមបន្ទោរបង់អោយអស់រាល់ពេលបន្ទោរបង់ម្តងៗ

មានអារម្មណ៍ថាអស់កំលាំង

ដំណោះស្រាយ៖

 

មានធ្លាក់សនៅបរិវេណទ្វារមាស

ដំណោះស្រាយ៖

  • រក្សាអនាម័យបរិវេណទ្វារមាស
  • ប្រើប្រាស់សំឡីអនាម័យនិងធ្វើការផ្លាស់ប្តូរអោយបានញឹកញាប់
  • ពិភាក្សាជាមួយនិងវេជ្ជបណ្ឌិតជំនាញក្នុងករណីមិនធូរស្រាល

 

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះពិភាក្សាជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

Related post