ស្ត្រីនៅក្នុងអំឡុងពេលបំបៅដោះនិងការមានផ្ទៃពោះសារជាថ្មី

មិនមែនមានន័យថាភាគច្រើននៃស្ត្រីក្រោយសំរាលនិងកំពុងបំបៅដោះសុទ្ធតែមានបំណងមានផ្ទៃពោះម្តងទៀតទេ។វាគឺជារឿងអស់សំណើចមួយដែលស្ត្រីខ្លួនឯងមិនទាំងទាន់មានសុខភាពរឹងមាំនៅឡើយផងជាពិសេសជាមួយនិងបទពិសោធន៍ជាច្រើនដែលស្ត្រីទើបតែឆ្លងកាត់ថ្មីៗផងនោះ។

ខាងក្រោមនេះស្ត្រីនិងបានដឹងច្រើនជាងមុនអំពីទំនាក់ទំនងរវាងការមានផ្ទៃពោះសារជាថ្មីនៅក្នុងអំឡុងពេលបំបៅដោះ

  • ស្ត្រីនៅក្នុងអំឡុងពេលបំបៅដោះមានអត្រាមានផ្ទៃពោះសារជាថ្មីទាបជាងស្ត្រីមិនបំបៅដោះ “ជាពិសេសចំពោះស្ត្រីដែលឧស្សាហ៍បំបៅទារកញឹកញាប់”
  • ស្ត្រីក្រោយសំរាលដែលមិនបំបៅដោះងាយនិងមានផ្ទៃពោះសារជាថ្មីជាងស្ត្រីធម្មតា
  • ស្ត្រីដែលមានផ្ទៃពោះសារជាថ្មីនៅក្នុងអំឡុងពេលបំបៅដោះភាគច្រើនប្រឈមជាមួយនិងអាការៈចាញ់គភ៌ឬផលរំខានផ្សេងៗខ្ពស់ជាងស្ត្រីធម្មតា
  • វដ្តរដូវរបស់ស្ត្រីនៅក្នុងអំឡុងពេលបំបៅដោះភាគច្រើនមានការព្យាពេល
  • ស្ត្រីនៅក្នុងពេលបំបៅដោះអាចប្រឈមនិងការមានផ្ទៃពោះសារជាថ្មីបើទោះបីជាវដ្តរដូវមិនទាន់មានក៍ដោយ

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះឬក្រោយសំរាលគួរគាប្បីធ្វើការពិនិត្យតាមដានពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភជំនួយសុខភាពអោយបានទៀងទាត់

Related post