ការទទួលទានអាហារូបត្ថម្ភត្រៀមមុនពេលមានផ្ទៃពោះគឺជាកត្តាចំបាច់និងមានសារៈសំខាន់ចំពោះសុខភាពនិងការលូតលាស់របស់ទារកក៍ដូចជាសុខភាពរបស់ស្ត្រីជាម្តាយនៅក្នុងអំឡុងពេលពរពោះផងដែរ។នៅក្នុងអំឡុងពេលមានផ្ទៃពោះខែដំបូងគឺពិតជារយៈពេលដែលសំខាន់ជាងគេចំពោះការលូតលាស់នៃអាវៈយវៈរបស់ទារក“អង្គការសុខភាពពិភពលោកចេញសេចក្តីប្រកាសណែនាំដល់ស្ត្រីគ្រប់រូបអោយទទួលទានបន្ថែមនូវអាហារូបត្ថម្ភដែលមានជាតិ Folic Acid យ៉ាងហោចណាស់600មីក្រូក្រាមដើម្បីការពារទារកពីបញ្ហាវិវឌ្ឈន៍មិនប្រក្រតីឬមិនគ្រប់លក្ខណៈ”។
ក្រៅពីអាហារូបត្ថម្ភរក្សាគភ៌ឬជំនួយសុខភាពមុនពេលមានគភ៌ដែលមានជាតិ Folic Acid ស្ត្រីគ្រប់រូបក៍អាចព្យាយាមទទួលទានអាហារប្រចាំថ្ងៃដែលសំបូរជាតិ Folic Acid ផងដែរជាពិសេសផ្កាខាត់ណាខៀវ ឬហៅជាភាសាបរទេសថា ប្រូខូលី “Broccoli” ។ ការទទួលទានប្រូខូលីមានអត្ថប្រយោជន៍ដូចត៍ទៅ៖
ចំពោះស្ត្រីដែលទទួលទានអាហារូបត្ថម្ភរក្សាគភ៌ឬជាតិ Folic Acid គ្រប់គ្រាន់មុនពេលមានផ្ទៃពោះនិងក្នុងអំឡុងពេលមានផ្ទៃពោះមានប្រយោជន៍ចំពោះសុខភាពនិងការលូតលាស់របស់ទារកនៅក្នុងផ្ទៃដូចត៍ទៅ៖
ក្រៅពីផ្កាខាត់ណាខៀវឬហៅជាភាសាបរទេសថាប្រូខូលីក៍នៅមានអាហារជាច្រើនទៀតដែលសំបូរជាតិ Folic Acid ផងដែរដូចជា៖
ចំពោះស្ត្រីដែលមានបំណងមានផ្ទៃពោះឬនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរព្យាយាមទទួលទានប្រភេទអាហារខាងលើអោយបានញឹកញាប់ “ឬប្រើប្រាស់អាហារូបត្ថម្ភជំនួយនិងរក្សាគភ៌ Fertina ក្នុងករណីដែលអ្នកបារម្ភអំពីបញ្ហាកង្វះជាតិ Folic Acid និងបារម្ភពីការលូតលាស់របស់ទារកនៅក្នុងផ្ទៃរបស់អ្នក”
សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់