បើចង់អោយកូនឆ្លាតនិងមានអត្តចរិកល្អថ្ងៃក្រោយសូមកុំឧស្សាហ៍លេងទូរសព្ទ័ដៃក្នុងពេលមានផ្ទៃពោះញឹកញាប់ពេក

ការប្រើប្រាស់ទូរសព្ទ័ដៃនៅក្នុងសង្គមបច្ចុប្បន្នគឺពិតជាមានកំណើនគួរអោយកត់សំគាល់មិនថាចំពោះបុរស នារី កុមារឬមនុស្សចាស់ហើយវាក៍ក្លាយជាចំណែកមួយនៃការទំនាក់ទំនងនិងចែករំលែកពត៌មានអំពីសកម្មភាពប្រចាំថ្ងៃផងដែរ។

នៅពេលនិយាយដល់ការប្រើប្រាស់ទូរសព្ទ័ដៃយើងក៍មិនអាចមើលរំលងអំពីផលប៉ះពាល់របស់វាដែរជាពិសេសចំពោះកុមារនិងស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះតែម្តង។ ចំពោះស្ត្រីដែលសកម្មជាមួយនិងការប្រើប្រាស់ទូរសព្ទ័ដៃនៅក្នុងអំឡុងពេលមានផ្ទៃពោះងាយនិងប្រឈមជាមួយនិងបញ្ហាមួយចំនួនដែលមានដូចជា៖

  • ងាយនិងបណ្តាលអោយទារកមានអត្តចរិកឆេវឆាវពេលពេញវ័យ
  • ប្រឈមនិងសតិអារម្មណ៍មិនប្រក្រតី
  • មានការសិក្សារមួយរកឃើញថាវិទ្យុសកម្មរបស់ទូរសព្ទ័ដៃអាចធ្វើអោយប៉ះពាល់ទៅដល់កោសិការរបស់ម្តាយនិងបន្តផ្តល់ទៅដល់ទារកនៅក្នុងផ្ទៃ
  • បណ្តាលអោយសុខភាពរបស់ស្ត្រីទន់ខ្សោយ “មានអាការៈអស់កំលាំង ខ្សោយការចងចាំនិងវិបត្តិដំណេកជាដើម”

 

ការព្យាយាមកាត់បន្ថយការប្រើប្រាស់ទូរសព្ទ័ដៃនៅក្នុងអំឡុងពេលមានផ្ទៃពោះគឺអាចជួយរក្សាសុខភាពនិងការលូតលាស់របស់ទារកបានល្អប្រសើរប៉ុន្តែប្រសិនជាអ្នកចាំបាច់ត្រូវប្រើប្រាស់ទូរសព្ទ័ដៃដោយជៀសមិនរួចខាងក្រោមនេះគឺជាដំបូន្មានខ្លះៗដែលអាចជួយអ្នកក្នុងការកាត់បន្ថយហានិភយ័ទាំងនេះបានមួយចំណែកធំ៖

  • ព្យាយាមប្រើប្រាស់ទូរសព្ទ័ដែលមានខ្សែរជំនួសទូរសព្ទ័ដៃ
  • ជៀសវាងទុកដាក់ទូរសព្ទ័ដៃក្នុងហោប៉ៅជិតខ្លួន គួរតែដាក់ក្នុងការបូបហើយអោយឆ្ងាយពីខ្លួនតាមដែលអាចធ្វើទៅបាន
  • ព្យាយាមបិទទូរសព្ទ័ដៃនៅពេលយប់

  • ព្យាយាមកាត់បន្ថយការសន្ទនារយៈពេលយូរបើមិនចាំបាច់
  • ព្យាយាមប្រើប្រាស់ឧបករណ៍សន្ទនាដែលមានខ្សែរ “កាសស្តាប់និងត្រចៀក”
  • ជ្រើសរើសប្រភេទទូរសព្ទ័ដៃដែលបញ្ចេញវិទ្យុសញ្ញាទាប

 

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីតាមដានពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

 

Related post