ផលវិបាកដែលអាចកើតមានចំពោះសុខភាពទារកដែលសំរាលក្រោយសប្តាហ៍ទី42

ទារកដែលសំរាលនៅក្នុងចន្លោះសប្តាហ៍ទី39ឬសប្តាហ៍ទី40ភាគច្រើនមានសុខភាពល្អបរិបូរណ៍និងលូតលាស់បានល្អជាងទារកដែលសំរាលមុនឬក្រោយសអំឡុងពេលនេះ ចំពោះករណីទារកសំរាលក្រោយសប្តាហ៍ទី42គឺមានអត្រាតិចតួចបើប្រៀបធៀបទៅនិងអត្រានៃទារកដែលសំរាលមុនកំណត់ឬកើតមិនគ្រប់ខែ។

 

យោងទៅលើការសិក្សារបស់សកលវិទ្យាល័យមួយនៅក្នុងប្រទេសអ៊ីស្រាអែល“Tel Aviv University”ដែលបានធ្វើការសិក្សាទៅលើស្ត្រីមានផ្ទៃពោះចំនួន23,500នាក់ក្នុងរយៈពេលប្រាំឆ្នាំហើយជាលទ្ធផលគេសង្កេតឃើញថាទារកដែលសំរាលក្រោយសប្តាហ៍ទី42មានសុខភាពខ្សោយនិងប្រឈមជាមួយនិងបញ្ហាជាច្រើនចំពោះសុខភាពខ្ពស់ជាងទារកដែលសំរាលក្នុងចន្លោះសប្តាហ៍ទី39ឬសប្តាហ៍ទី40 ហើយបញ្ហាសុខភាពដែលឧស្សាហ៍កើតមានចំពោះទារកទាំងនោះភាគច្រើនមានដូចជា៖

  • ទារកមានបញ្ហាក្នុងការដកដង្ហើម
  • ពិបាកប្រមូលផ្តុំអារម្មណ៍ “ខ្សោយបញ្ញា”

  • ចង្វាក់បេះដូងខ្សោយ
  • អាចស្លាប់ក្រោយពេលសំរាល
  • ងាយនិងទទួលជំងឺឆ្លងផ្សេងៗ
  • អាចត្រូវសំរាកក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្រោយសំរាល

 

ចំពោះកត្តាដែលនាំអោយទារកសំរាលក្រោយសប្តាហ៍ទី42នេះមិនទាន់មានការសិក្សាបែបវិទ្យាសាស្ត្រណាមួយអាចបញ្ជាក់អំពីមូលហេតុបិតប្រាកដនិងច្បាស់លាស់នៅឡើយទេប៉ុន្តែគេសន្និដ្ឋានថាក្រុមស្ត្រីមានផ្ទៃពោះដែលមានប្រឈមនិងបញ្ហាខាងក្រោមអាចប្រឈមនិងហានិភ័យទារកសំរាលយឺត “កើតលើសខែ”

  • ស្ត្រីកូនដំបូង “មិនធ្លាប់មានផ្ទៃពោះពីមុន”

  • ធ្លាប់មានប្រវត្តទារកសំរាលលើសកំណត់ពីមុន
  • នៅក្នុងគ្រួសារមានសមាជិកដែលសំរាលលើសកំណត់
  • ស្ត្រីជាម្តាយខ្លួនឯងកើតលើសពីសប្តាហ៍ទី42

 

ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដានពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួឡទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

 

 

Related post