ដូចបានជំរាបជូនកន្លងមកមនុស្សម្នាក់កើតមកមិនដូចគ្នាទេគឺមានសុខភាព សរីរាង្គនិងសមត្ថភាពប្លែកៗពីគ្នាអាស្រ័យទៅតាមបរិស្ថានរស់នៅ សកម្មភាពប្រចាំថ្ងៃ ចំណីអាហារនិងតំណរពូជជាដើម។ទាក់ទងនិងបញ្ហាទាំងនេះមានប្រធានបទគួរអោយចាប់អារម្មណ៍មួយដែលស្ត្រីមានផ្ទៃពោះភាគច្រើនចង់ដឹងប៉ុន្តែពិបាករកចំលើយ នោះគឺ“ហេតុអ្វីបានជាទារកខ្លះកើតមកមានសក់ច្រើនហើយខ្លះទៀតមានសក់តិច”។
យោងទៅលើអត្ថបទមួយចុះផ្សាយដោយ“Johns Hopkins Hospital”ដែលបានសិក្សាលើស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះបានបង្ហាញថាប្រហែល82%ដែលប្រឈមនិងបញ្ហាឈឺក្រពះឬរលាកក្រពះនៅក្នុងអំឡុងពេលមានផ្ទៃពោះនិងបណ្តាលអោយទារកសំបូររោមឬសក់ក្រោយសំរាល។
យោងទៅលើការសិក្សាតាមបែបវិទ្យសាស្ត្រមួយទៀតរបស់ “Kathleen a. Costigan, R.N., M.P.H., director of the hospital’s Fetal Assessment Center”បានបញ្ជាក់ថាការកើននៃកំរិតអរ័ម៉ូនអេស្ត្រីជែននិងអរ័ម៉ូនប្រូជេស្តេរ៉ូននៅក្នុងអំឡុងពេលមានផ្ទៃពោះគឺជាភ្នាក់ងារចំបងដែលជំរុញនិងនាំអោយទារកមានរោមឬសក់ច្រើន ទន្ទឹមនិងនេះការកើនឡើងនៃអរ័ម៉ូនទាំងពីប្រភេទក៍ជាកត្តាដែលនាំអោយស្ត្រីស្ទើរតែគ្រប់រូបប្រឈមនិងបញ្ហាមួយចំនួននៅក្នុងអំឡុងពេលមានផ្ទៃពោះដែលជាទូទៅយើងស្គាល់ថាជា“អាការៈចាញ់គភ៌”
ការកើនឡើងនៃអរ័ម៉ូនទាំងពីប្រភេទនេះមិនមានជាជំងឺទេប៉ុន្តែវាគឺជាផ្នែកមួយនៃធម្មជាតិក្នុងការការពារនិងថែរក្សាក៍ដូចជាជួយដល់ការលូតលាស់របស់ទារកនៅក្នុងផ្ទៃរហូតដល់ពេលសំរាល។
ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដានពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌“Fertina”អោយបានទៀងទាត់