មន្ទីរសំរាកព្យាបាលនិងសម្ភពលុច្ស ផ្តល់ជូនការពិនិត្យពិគ្រោះជំងឺគ្រប់ប្រភេទដោយគិតតំលៃត្រឹមតែពាក់កណ្តាលប៉ុណ្ណោះនៅថ្ងៃអាទិត្យទី ០៩ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ (ការផ្តល់ជូននេះមានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ)
អស់រយៈកាលជាង១០ឆ្នាំដែលមន្ទីរសំរាកព្យាបាលនិងសម្ភពលុច្យ បានបំរើសេវាពិគ្រោះព្យាបាលនិងជួយស្ត្រីមានវិបត្តិសម្រាល សុខភាពម្តាយនិងសង្គ្រោះទារកជាច្រើននាក់ប្រកបដោយសុវត្ថិភាព។ ជាមួយនិងការបំរើសេវាពិនិត្យពិគ្រោះនិងព្យាបាលដោយគ្រូពេទ្យជំនាញដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងសុទ្ធសឹងបញ្ចប់ការសិក្សាមកពីបរទេស មន្ទីរសំរាកព្យាបាលនិងសម្ភពមួយនេះត្រូវបានទទួលស្គាល់គុណភាព ភាពច្បាស់លាស់និងការទទួលខុសត្រូវខ្ពស់ចំពោះវិជ្ជាជីវៈផ្នែកវេជ្ជសាស្ត្រ។
បើតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី វេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភពរោគស្ត្រី និងគភ៌មានវិបត្តិ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេសរបស់គ្លីនិកលុច្ស ជារៀងរាល់ថ្ងៃមានអ្នកជំងឺជាច្រើនទាំងស្ត្រីនិងកុមារមកធ្វើការពិនិត្យនិងតាមដានសុខភាពរបស់ពួកគេជាប្រចាំ ជាពិសេសគឺស្ត្រីមានផ្ទៃពោះនិងស្ត្រីដែលមានបញ្ហារោគស្ត្រី។
លោកស្រីក៍បានបញ្ជាក់បន្ថែមទៀតថា ដើម្បីបំពេញតំរូវការអតិថិជនដែលមានការកើនឡើងជាលំដាប់ បច្ចុប្បន្ននេះមន្ទីរសំរាកព្យាបាលនិងសម្ភពលុច្យមានគ្រូពេទ្យឯកទេសផ្នែកសម្ភពនិងរោគស្ត្រីបំរើការពិនិត្យនិងពិគ្រោះជូនអ្នកជំងឺរហូតដល់ទៅ០៨នាក់ដែលសុទ្ធសឹងជាគ្រូពេទ្យដែលមានជំនាញច្បាស់លាស់និងបញ្ចប់ការសិក្សាមកពីបរទេស។
សូមអញ្ជើញទៅមន្ទីរសំរាកព្យាបាលនិងសម្ភពលុច្ស ដែលមានទីតាំងនៅអាគារលេខ៤៨ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌ័ដូនពេញ រាជធានីភ្នំពេញ។ ទំនាក់ទំនង ០១៦-៩៤១-៧៥៨