គ្រាន់តែធ្វើអញ្ចឹងសោះក៍អាចកាត់បន្ថយអាការៈចាញ់គភ៌បានដែរ

អាការៈចាញ់គភ៌គឺកើតមានលើស្ត្រីក្នុងអំលុងពេលមានផ្ទៃពោះដែលស្តែងចេញមកតាមរយៈធីងធោង និងចង្អោរ ជាទូរទៅឧស្សាហ៍កើតមានចាប់ពីសប្តាហ៍ទី៦ទៅសប្តាហ៍ទី១២ ឬអាចវែងជាងនេះ។ ខាងក្រោមនេះជាវិធីសាស្ត្រងាយៗតាមបែបធម្មជាតិក្នុងការការពារនិងកាត់បន្ថយអាការៈចាញ់គភ៌

១. ស្ករគ្រាប់ដែលមានរស់ជាតិក្រូច

គួរដាក់ស្ករគ្រាប់ដែលមានរស់ជាតិក្រូចតាមខ្លួនជាប់ជានិច្ចសំរាប់បៀមនៅកគ្រប់ពេលដែលអ្នកមានអាការៈចង្អោរជាពិសេសទុកនៅក្បែរគ្រែដែលអ្នកដេកដើម្បីងាយស្រួលប្រើប្រាស់​

២. ស្ករគ្រាប់ដែលមានរស់ជាតិជីអង្កាម

ស្ករគ្រាប់ដែលមានជាតិជីអង្កាមក៍មានប្រយោជន៍ជួយកាត់បន្ថយអាការៈចង្អោរផងដែរ ជាពិសេសជួយអោយអ្នកមានអារម្មណ៍ស្រស់ថ្លានិងជួយកាត់បន្ថយអាការៈឆ្អល់ក្រពះ

៣. ទឹក្រូចឆ្មារ

ទឹកក្រូចឆ្មារត្រូវបានណែនាំអោយប្រើប្រាស់ដើម្បីកាត់បន្ថយអាការៈក្អួតចង្អោរជាពិសេសក្នុងអំលុងពេលមានផ្ទៃពោះ អ្នកអាចសាកល្បងលាយទឹកក្រូចឆ្មារប៉ុន្មានដំណក់ជាមួយនិងទឹកមួយកែវនៅរៀងរាល់ពេលដែលអ្នកទទួលទានទឹក

៤. តែខ្ញី

ក្លិននិងរស់ជាតិរបស់ខ្ញីមានប្រសិទ្ធិភាពរំងាប់អារម្មណ៍ចង្អោររបស់អ្នកបាន ប្រសិនជាអ្នកអាចលាយទឹកតែខ្ញីជាមួយនិងក្រូចឆ្មារនោះគឺរឹតតែប្រសើរ

៥. ទទួលទានអាហារអោយបានញឹកញាប់

នៅក្នុងអំលុងពេលមានផ្ទៃពោះ អ្នកនិងមានអាការៈចង្អោរខ្លាំងជាងមុនប្រសិនជាក្រពះរបស់អ្នកទទេរ ប៉ុន្តែវាក៍មិនងាយស្រួលដែរប្រសិនជាអ្នកទទួលទានអាហារច្រើនពេកក្នុងពេលតែមួយ ហេតុនេះហើយការទទួលទានអាហារម្តងបន្តិចៗនិងអោយបានញឹកញាប់គឺមានប្រយោជន៍ច្រើនសំរាប់សុខភាព និងកាត់បន្ថយអាការៈចង្អោរផងដែរ

៦. មានអាហារសំរន់ក្បែរខ្លួនជានិច្ច

អាការៈឃ្លាននៅក្នុងអំលុងពេលមានផ្ទៃពោះអាចកើតមានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង សម្បីតែនៅវេលាពាក់កណ្តាលយប់ រក្សាអាហារសំរន់បន្តិចបន្តួចនៅក្បែរខ្លួនគឺអាចជួយដល់អ្នកដោះស្រាយបញ្ហាទាំងនេះបានងាយស្រួលនិងសន្សំទាំងពេលវេលានិងកំលាំង

៧. កាត់បន្ថយអាហារបំពង ឬអាំង

ព្យាយាមកាត់បន្ថយប្រភេទអាហារទាំងឡាយណាដែលជាតិសំបូរខ្លាញ់ក្នុងអំលុងពេលមានផ្ទៃពោះ ព្រោះរាងកាយរបស់អ្នកមានការពិបាកក្នុងការរំលាយអាហារដែលសំបូរជាតិខ្លាញ់និងកាត់បន្ថយការបឺតស្រូបអាហារូបត្ថម្ភដែលចាំបាច់សំរាប់ការលូតលាស់របស់ទារកនិងខ្លួនរបស់អ្នកផ្ទាល់

៨. ទទួលទានអាហារពេលព្រឹកនៅលើគ្រែ

ប្រសិនជាអ្នកទទួលទានអាហារពេលព្រឹកកាន់តែយឺត នោះអ្នកនិងប្រឈមជាមួយនិងអាការៈចង្អោរកាន់តែខ្លាំង។ ព្យាយាមទទួលទានអាហារពេលព្រឹកអោយបានឆាប់ក្រោយពេលក្រោកពីដំណេក​ អ្នកក៍អាចសាកល្បងទទួលទានអាហារពេលព្រឹកភ្លាមៗពេលក្រោកពីដំណេកនៅលើគ្រែតែម្តងក៍បាន

៩. កាត់បន្ថយការចូលចង្ក្រានចម្អិនអាហារក្នុងត្រីមាសដំបូង

ក្លិនរបស់អាហារ សាច់សត្វ ស៊ុត និងបន្លែមួយចំនួននិងធ្វើអោយអាការៈចង្អោររបស់អ្នកកាន់តែធ្ងន់ធ្ងរជាងមុន ប្រសិនជាមិនមានភាពចាំបាច់ អ្នកគួរតែកាត់បន្ថយការចូលចង្ក្រានចំអិនអាហារអោយបានច្រើន

១០. ទទួលទានទឹក

ទឹកគឺជាប្រភពនៃជីវិត ការទទួលទានទឹកគ្រប់គ្រាន់មានសារសំខាន់ក្នុងការជួយរក្សាជាតិទឹកនៅក្នុងខ្លួនរបស់អ្នកដែលជាកត្តាចំបងជួយដល់សុខភាពរបស់អ្នក។​ ទទួលទានទឹកកាន់តែច្រើន សុខភាពរបស់អ្នកកាន់តែប្រសើរ

១១. ចំណីអាហារនិងអាហារូបត្ថម្ភ

ទទួលទានអាហារដែលមានជីវជាតិបំប៉នអោយបានគ្រប់គ្រាន់ ឬព្យាយាទទួលទានអាហារូបត្ថម្ភរក្សាគភ៌ដែលមានវីតាមីននិងសារជាតិរ៉ែដែលមានសារៈសំខាន់ចំពោះសុខភាព (Fertina)

ដើម្បីសុវត្ថិភាពសូមតាមដានពិគ្រោះពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់ ក្នុងអំលុងពេលមានផ្ទៃពោះនិងក្រោយសម្រាល

Related post