ក្នុងអំឡុងពេលមានផ្ទៃពោះស្ត្រីត្រូវប្រុងប្រយត្ន័ចំពោះ”ជំងឺរលាកផ្លូវបង្ហូរនោម”

ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះមានសុខភាពទន់ខ្សោយជាងស្ត្រីធម្មតា ជាមួយនិងការលូតលាស់របស់ទារកនៅក្នុងផ្ទៃវាគឺជាសំពាធមួយដែលសង្កត់ទៅលើផ្នែកណាមួយនៃប្រពន្ធ័បញ្ចេញទឹកនោមរបស់ស្ត្រីដែលរួមមានដូចជា“ប្លោកនោម បំពង់បង្ហូរនោម”ចំពោះករណីស្ទះបំពង់បង្ហូរនោមវាគឺជាមូលហេតុមួយដែលអាចធ្វើអោយមេរោគឬបាក់តេរីងាយនិងធ្វើការលូតលាស់ ដោយរួមជាមួយនិងសុខភាពរបស់ស្ត្រីមានលក្ខណៈទន់ខ្សោយផងនោះវាងាយនិងបង្កជាបញ្ហារលាកបំពង់បង្ហូរទឹកនោមឬរលាកប្លោកនោមបាន

ចំពោះរោគសញ្ញារបស់ជំងឺរលាកប្លោកនោមមានដូចជា៖

  • មានការឈឺចាប់ ផ្សានៅក្នុងអំឡុងពេលបន្ទោបង់
  • ឈឺចាប់នៅបរិវេណផ្នែកខាងក្រោមពោះ
  • បានឈាមឬសារធាតុខាបអន្ធិល“សំបោរ”នៅក្នុងទឹកនោម
  • ទឹកនោមមានពណ៌ល្អក់ឬក្លិនមិនល្អ
  • មានការឈឺចាប់ក្នុងពេលរួមភេទ
  • មានអាការៈឈឺចាប់និងតឹងណែនប្លោកនោម
  • ឧស្សាហ៍នោមញឹកញាប់
  • មានអាការៈក្តៅខ្លួនឬឧស្សាហ៍បែកញើស
  • ឈឺចាប់និងចុករោយផ្នែកខាងក្រោយ

សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការតាមដានពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់

Related post