ដំពោះស្រាយចំពោះបញ្ហាថប់ៗដង្ហើមក្នុងអំឡុងពេលមានផ្ទៃពោះ

មានចំនួនប្រហែលជា75%នៃស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះជាពិសេសនៅក្នុងត្រីមាសចុងក្រោយ“ចាប់ពីខែទី7រហូតដល់ពេលសំរាល”ភាគច្រើនធ្លាប់ទទួលរងឬមានអាការៈថប់ៗដង្ហើម។ អាការៈថប់ៗដង្ហើមនេះអាចបណ្តាលមកពីការលូតលាស់ធំធាត់របស់ទារកនៅក្នុងផ្ទៃ ហើយវាក៍អាចបណ្តាលមកពីកង្វះគ្រាប់ឈាមក្រហមដែលមានតួនាទីសំខាន់ក្នុងការដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមសរីរាង្គផងដែរ។

ចំពោះស្ត្រីដែលកំពុងប្រឈមឬស្ថិតនៅក្នុងដំណាក់កាលនេះ“ចាប់ពីខែទី7រហូតដល់ពេលសំរាល”គួរតែព្យាយាមអនុវត្តតាមវិធីសាស្ត្រខាងក្រោម៖

  • រក្សាឥរិយាបទឈរឬអង្គុយឬឈរអោយបានសមរម្យ
  • ប្រើប្រាស់ខ្នើយពីឬច្រើនទ្ររក្បាលនៅពេលចូលដំណេកដើម្បីរក្សាផ្នែកក្បាលអោយបានខ្ពស់ជាងដងខ្លួន
  • ផ្លាស់ប្តូរឥរិយាបទនៅពេលដែលអ្នកមានអារម្មណ៍ថប់ដង្ហើម
  • ព្យាយាមធ្វើសកម្មភាពដោយសន្សឹមៗ
  • ទទួលទានទឹកអោយបានគ្រប់គ្រាន់
  • ទទួលទានអាហារដែលមានប្រយោជន៍ចំណោះសុខភាព
  • ទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់ “អាហារូបត្ថម្ភរក្សាគភ៌ Fertina”

  • កាត់បន្ថយការទទួលទានភេសជ្ជៈដែលមានជាតិស្ករខ្ពស់
  • ជៀសវាងការលើកឬយួរវត្ថុធ្ងន់ៗ

 

សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់

Related post