ស្ត្រីមានផ្ទៃពោះនៅក្បែរសំលេងខ្លាំងៗអាចធ្វើអោយទារកនៅក្នុងផ្ទៃថ្លង់បាន

ស្ទើតែមិនគួរអោយជឿរមានការសិក្សាមួយចំនួនបានរកឃើញថាស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះដែលរស់នៅក្នុងបរិស្ថានដែលមានសំលេងខ្លាំងអាចបណ្តាលអោយប៉ះពាល់ដល់សរីរាង្គទទួលសំលេងរបស់ទារកនៅក្នុងផ្ទៃនិងក្រោយសំរាល“ថ្លង់”

យោងតាមលទ្ធផលនៃការសិក្សានេះស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរជៀសវាងឬនៅអោយឆ្ងាយពីបរិវេណខាងក្រោម៖

  • ស្ថិតនៅក្បែរព្រលានយន្តហោះ
  • រោងចក្រឧស្សាហកម្ម
  • ក្បែរឧបករណ៍បំពងសំលេង“ឆាកប្រគុំតន្ត្រី”
  • ឧបករណ៍បំពងសំលេងប្រកាស់អាសន្ន“សេរ៉ែន”
  • ឬកន្លែងដ៍ទៃមួយចំនួនទៀតដែលមានហ្វ្រេកង់សំលេងខ្ពស់

 

សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

Related post