ស្វែងយល់អំពីការរលូតចំពោះស្ត្រីបន្ទាប់ពីបាត់រដូវ

ការរលូតកូនតាមនិយមន័យគឺមានន័យថាទារករលូតចាកផ្ទៃម្តាយមុនអាយុ២០សប្តាហ៍។ក្នុងចំណោមទារករលូតទាំងអស់នោះមានច្រើនជាង៨០ភាគរយរលូតនៅក្នុងត្រីមាសដំបូងឬ២០សប្តាហ៍បន្ទាប់ពីតាំងគភ៌

១. សញ្ញាបង្ហាញអំពីការរលូត

  • មានអាការៈធ្លាក់ឈាមពីតិចទៅច្រើន
  • ចុក រមួលខ្លាំង
  • ឈឺចាប់បរិវេណពោះ
  • ក្តៅខ្លួនខ្លាំង
  • អស់កំលាំងខ្លាំង
  • ឈឺចាប់ផ្នែកខាងក្រោយ

២. កត្តាបណ្តាលអោយទារករលូត

ការលូតភាគច្រើនគឺមកពីកាវិវឌ្ឈន៍មិនប្រក្រតីរបស់ទារកនៅក្នុងផ្ទៃដែលបណ្តាលមកពីហ្សែនមានវិបត្តិ និងកត្តាមួយចំនួនទៀតដូចជា៖

  • ម្តាយទទួលរោគឆ្លង
  • ម្តាយមានជំងឺរាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម និងពកកជាដើម
  • វិបត្តិអ័រម៉ូន
  • ប្រពន្ធ័ការពាររាង្គកាយមានវិបត្តិ
  • វិបត្តិសរីរាង្គបន្តពូជរបស់ម្តាយ

ស្ត្រីប្រឈមនិងការរលូតខ្ពស់ក្នុងលក្ខណ័ដូចខាងក្រោម

  • អាយុលើសពី ៣៥ឆ្នាំ
  • មានជំងឺរាំរ៉ៃ
  • មានប្រវត្តរលូតលើសពី៣ដង

៣. សុខភាពមាត់ស្បូនខ្សោយ

ការលូតក៍អាចបណ្តាលមកពីមាត់ស្បូនរបស់ម្តាយខ្សោយដែលមិនមានលទ្ធភាពរក្សាទារកនៅក្នុងផ្ទៃបានល្អ ទារកដែលរលូតដោយសារមាត់ស្បូនរបស់ម្តាយខ្សោយភាគច្រើនគឺរលូតនៅក្នុងអំលុងពេលត្រីមាសទី២

 

៤. សញ្ញាសំគាល់អំពីទារករលូត

អាការៈធ្លាក់ឈាមនិងទទួលអារម្មណ៍ខុសប្រក្រតីគឺជាសញ្ញាដែលឧស្សាហ៍កើតមានក្រោយពេលទារករលូត ប្រសិនជាអ្នកមានអាការៈធ្លាក់ឈាមច្រើន ក្តៅខ្លួន ឬឈឺដើមទ្រូង សូមពិគ្រោះជាមួយអ្នកជំនាញដែលនៅក្បែរអ្នកព្រោះទាំងនោះគឺជាសញ្ញានៃការរលាកឬឆ្លងរោគក្រោយពេលរលូត

៥. ការផ្ទៃពោះភ្លាមៗក្រោយពេលរលូត

ប្រាកដណាស់ ច្រើនជាង៨៥ភាគរយនៃស្ត្រីដែលរលូតអាចបន្តមានផ្ទៃពោះធម្មតាដូចស្ត្រីដ៍ទៃទៀតដែរបន្ទាប់ពីរលូតរួច។ធ្លាប់មានប្រវត្តរលូតមិនមានមានន័យថាអ្នកនិងមានវិបត្តមានផ្ទៃពោះនោះទេ យ៉ាងណាមិញមានស្ត្រីប្រហែលជា១ភាគរយ ទៅ២ភាគរយដែលធ្លាប់បានរលូតអាចនិងបន្តរលូតនៅពេលមានផ្ទៃពោះលើកក្រោយៗទៀត

 

៦. រយៈពេលដែលគួរមានផ្ទៃពោះម្តងទៀត?

អ្នកគួរតែស្វែងរកសេវាពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញទាក់ទងទៅនិងពេលវេលាដែលសមស្របសំរាប់ការមានផ្ទៃពោះសារជាថ្មី ជាធម្មតាអ្នកអាចរៀបចំខ្លួនសំរាប់ការមានផ្ទៃពោះសារជាថ្មីក្នុងរយៈពេល៣ខែបន្ទាប់ពីការរលូត។ ដើម្បីការពារនិងកាត់បន្ថយហានិភ័យដែលអាចកើតឡើងជាលើកទីពី អ្នកគួរតែតាមដាននិងពិគ្រោះជាមួយវេជ្ជបណ្ឌិតអោយបានទៀងទាត់

៧. តើការរលូតអាចការពារបានដែរឬទេ?

ជាទូទៅ ការរលូតពីបាកនិងការពារណាស់ព្រោះមូលហេតុនៃការរលូតច្រើនតែបណ្តាលមកពីវិបត្តិរបស់ម្តាយក្នុងពេលមានផ្ទៃពោះដូចដែលបានបង្ហាញខាងលើ។ សូមកុំទាន់អស់សង្ឃឹម ក្នុងករណីមូលហេតុនៃវិបត្តិត្រូវបានរកឃើញនិងទទួលការព្យាបាលបានត្រឹមត្រូវ អ្នកនិងមានឱកាសដូចស្ត្រីដ៍ទៃទៀតដែរក្នុងការមានផ្ទៃពោះនិងបង្កើតបុត្រ

 

សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភតក្សាគភ៌អោយបានទៀងទាត់

Related post