ក្រោយសំរាលមិនសូវមានទឹកដោះអោយទារកត្រូវឧស្សាហ៍ទទួលទានផ្លែឈើទាំងនេះ

អ្នកណាៗក៍និយាយដែរថាបំបៅទារកជាមួយទឹកដោះម្តាយក្រោយពេលសំរាលពិតជាមានប្រយោជន៍ចំពោះសុខភាពរបស់ទារកក្នុងការការពារជំងឺផ្សេងៗនិងជួយអោយទារកលូតលាស់បានល្អជាពិសេសគឺទឹកដោះដំបូងតែម្តង

ដោយឡែកការផលិតទឹកដោះរបស់ស្ត្រីក្រោយពេលសំរាលមានតំណាក់កាលរបស់វាមិនមែនក្រោយសំរាលភ្លាមសំបូរទឹកដោះភ្លាមៗដូចទឹកដោះគោម្សៅដែលលក់នៅលើទីផ្សានោះទេ​“ចំពោះស្ត្រីដែលឧស្សាហ៍ព្យាយាមបំបៅទារក ការផលិតទឹកដោះក៍កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែប្រសិនជាស្ត្រីមិនព្យាយាមបំបៅទារកទេ ការផលិតទឹកដោះរបស់ម្តាយក៍កាន់តែតិចទៅៗជារៀងរាល់ថ្ងៃដូចគ្នា”

ការផលិតទឹកដោះចំពោះស្ត្រីក្រោយសំរាលភាគច្រើនមិនសូវច្រើនប៉ុន្មានទេអាស្រ័យហេតុនេះស្ត្រីជាម្តាយគ្រប់រូបត្រូវព្យាយាមនិងឧស្សាហ៍បំពៅទារកបើទោះបីជាទឹកដោះមិនសូវសំបូរក៍ដោយព្រោះការធ្វើបែបនេះនាំអោយសុដន់របស់ស្ត្រីប្រឹងប្រែងធ្វើការផលិតទឹកដោះច្រើនជាងមុន“វាគឺជាផ្នែកមួយនៃធម្មជាតិ”ក្រៅពីការឧស្សាហ៍បំបៅទារកស្ត្រីគួរព្យាយាមរក្សាសុខភាពអោយបានរឹងមាំតាមរយៈការបន្តសកម្មភាពប្រចាំថ្ងៃដែលអាចធ្វើទៅបានរួមជាមួយនិងការទទួលទានអាហារសុខភាពដែលសំបូរសារជាតិចិញ្ចឹមនិងវីតាមីនដែលជួយទ្រទ្រង់រាងកាយបន្ថែមទៀត។ ខាងក្រោមនេះគឺជាប្រភេទផ្លែឈើដែលមានប្រយោជន៍ក្នុងការជំរុញការផលិតទឹកដោះរបស់ស្ត្រីក្រោយសំរាលហើយងាយស្រួលរកបាននៅក្នុងស្រុកយើងទៀតផង៖

  • ផ្លែល្ហុងខ្ចី៖នៅក្នុងផ្លែល្ហុងខ្ចីសំបូរទៅដោយ“Galactogogue”ដែលមានប្រយោជន៍ក្នុងការពង្រឹងសុខភាពរបស់ក្រពេញទឹកដោះនិងជំរុញការផលិតទឹកដោះ។វិធីដែលងាយស្រួលក្នុងការទទួលទានល្ហុងខ្ចីគឺស្ងោរស៊ុបល្ហុងនិងជើងជ្រូក

  • ផ្លែក្រូច៖រឹតតែងាយស្រួលរកនិងទទួលទានព្រោះផ្លែក្រូចមានរស់ជាតិឆ្ងាញ់និងសំបូរមានប្រយោជន៍ច្រើនចំពោះសុខភាពទាំងការផលិតទឹកដោះនិងពង្រឹងប្រពន្ធ័ការពាររាងកាយរបស់ស្ត្រី
  • ផ្លែចេកទុំ៖សំបូរជាតិប៉ូតាស្យូមនិងសារជាតិរ៉ែសំខាន់ៗមួយចំនួនដែលមានសារៈសំខាន់ចំពោះសុខភាពនិងភាពរឹងមាំ
  • ផ្លែប៊ឺ៖បូរជាតិប៉ូតាស្យូមនិងប្រូតេអ៊ីនដែលមានសារៈសំខាន់ចំពោះសុខភាពនិងភាពរឹងមាំ
  • ផ្លែល្មុតទុំ៖ជួយបង្កើនកំលាំងនិងសុខភាពពោះវៀន

 

ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះនិងក្រោយសំរាលគួរគាប្បីធ្វើការពិនិត្យតាមដានសុខភាពជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភជំនួយអោយបានទៀងទាត់

Related post