
មូលហេតុដែលគូរអោយចាប់អារម្មណ៍ទាក់ទងជាមួយនិងការកំរើរបស់ទារកអំឡុងពេលមានផ្ទៃពោះ
បន្ទាប់ពីការធ្វើតេស្តពិនិត្យទឹកនោមបញ្ជាក់អំពីការមានផ្ទៃពោះរួចមកស្ត្រីជាម្តាយអាចនិងទទួលអារម្មណ៍កាន់តែច្បាស់អំពីទារកនៅក្នុងផ្ទៃតាមរយៈការកំរើកឬធាក់ ជាទូទៅស្ត្រីមានផ្ទៃពោះចាប់ផ្តើមដឹងថាទារកកំរើកឬចាប់ផ្តើមមានសកម្មភាពចាប់ពីសប្តាហ៍ទី16ឡើងទៅ“ដើមខែទីប្រាំ”ការកំរើកនេះបញ្ជាក់អំពីសុខភាពនិងការលូតលាស់ក៍ដូចជាអារម្មណ៍របស់ទារកនៅក្នុងផ្ទៃផងដែរ។ ចូរក្រឡេកមើលកត្តាសំខាន់ៗនៃការកំរើករបស់ទារកនៅក្នុងផ្ទៃដូចខាងក្រោមនេះ៖
- ការកំរើកឬធាក់របស់ទារកបង្ហាញថាទារកមានសុខភាពល្អ
- ការកំរើកឬធាក់របស់ទារកឆ្លើយតបទៅនិងសំលេងឬអាហារដែលម្តាយទទួលទាន
- ទារកឧស្សាហ៍ធ្វើការកំរើកឬធាក់នៅពេលដែលអ្នកដេកផ្អៀង
- ទារកចាប់ផ្តើមមានចលនាតាំងពីសប្តាហ៍ទី9ប៉ុន្តែស្ត្រីភាគច្រើនមិនបានទទួលអារម្មណ៍ឬមិនដឹងទេថាទារកមានចលនា

ទារកកំរើកឬធាក់កាន់តែតិចបញ្ជាក់ថាទារកមានសុខភាពខ្សោយឬកំពុងមានវិបត្តដែលអាចបណ្តាលមកពី៖
- សុខភាពផ្លូវកាយឬផ្លូវចិត្តរបស់ម្តាយទន់ខ្យោយឬកង្វះអាហារូបត្ថម្ភ “ប្រើប្រាស់អាហារូបត្ថម្ភរក្សាគភ៌ Fertina”
- សុករបស់ស្ត្រីមានវិបត្តិ“សុកមិនប្រក្រតី”
- កង្វះទឹកភ្លោះ
- កង្វះអុកស៊ីសែនទៅចិញ្ចឹមទារក“ទងសុកមានវិបត្តិ”

- ចន្លោះពេលកំរើករបស់ទារកម្តងៗមានរយៈពេលប្រហែល20នាទីទៅ40នាទីឬអាចមានរយៈពេលយូររហូតដល់ទៅ90នាទី
- ហើយមានការសិក្សាខ្លះបង្ហាញថាសកម្មភាពកំរើករបស់ទារកអាចសំគាល់ពីអត្តចរិករបស់ទារកក្រោយពេលសំរាល
សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់
