
តើជំងឺផ្តាសាយបង្កគ្រោះថ្នាក់ឬទេក្នុងអំលុងពេលមានផ្ទៃពោះ
ក្នុងអំលុងពេលមានផ្ទៃពោះ ប្រពន្ធ័ការពាររបស់ស្ត្រីស្ថិតនៅក្នុងកំរិតមួយទាបដែលមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការការពារប្រឆាំងជាមួយនិងមេរោគផ្តាសាយ។ដោយឡែកមានការសិក្សាខ្លះបានបង្ហាញថាប្រពន្ធ័ការពាររបស់ស្ត្រីមួយចំនួនធ្វើការប្រឆាំងជាមួយនិងមេរោគផ្តាសាយក្នុងកំរឹតលើសពីតំរូវការចាំបាច់ដែលបណ្តាលអោយមានផលរំខានទៅវិញ។
តើជំងឺផ្តាសាយនិងសុខភារបស់ទារកនៅក្នុងផ្ទៃ
មេរោគផ្តាសាយមិនមានសមត្ថភាពឆ្លងកាត់សុកបានទេហេតុនេះហើយមេរោគផ្តាសាយមិនអាចឆ្លងទៅកាន់ទារកនៅក្នុងផ្ទៃបានទេ ប៉ុន្តែទារកអាចនិងប្រឈមជាមួយនិងផលវិបាកផ្សេងៗដូចជាវិវឌ្ឈន៍មិនប្រក្រតី ឆែបមាត់ បេះដូងប្រហោង ប្រសិនម្តាយក្តៅខ្លួនលើសពី៣៨អង្សាសេដែលជាផលវិបាកបង្កដោយមេរោគផ្តាសាយ។

ការព្យាបាលជំងឺផ្តាសាយនិងសុវត្ថិភាពរបស់ទារកនៅក្នុងផ្ទៃ
អង្គការសុខភាពពិភពលោកណែនាំអោយប្រើប្រាស់ឱសថប៉ារ៉ាសេតាម៉ុលក្នុងការបន្ថយអាការៈក្តៅខ្លួននិងបន្ថយកំដៅក្នុងអំលុងពេលផ្តាសាយ។ ចំណាំ៖ ត្រូវប្រើប្រាស់ឱសថព្យាបាលតាមវេជ្ជបញ្ជាដើម្បីសុវត្ថិភាព។
ឱសថធម្មជាតិជួយកាត់បន្ថយនិងព្យាបាលជំងឺផ្តាសាយក្នុងអំលុងពេលមានផ្ទៃពោះ
មានរូបមន្តតាមបែបធម្មជាតិជាច្រើនដែលមានប្រសិទ្ធិភាពនិងសុវត្ថិភពក្នុងការព្យាបាលជំងឺផ្តាសាយក្នុងអំលុងពេលមានផ្ទៃពោះដូចជា៖

សកម្មភាពគួរអនុវត្តពេលមានជំងឺផ្តាសាយ
ប្រសិនជាអ្នកមានអារម្មណ៍ថាសុខភាពខ្សោយនិងមានសញ្ញានៃជំងឺផ្តាសាយ ចូរអនុវត្តសម្មភាពទាំងឡាយខាងក្រោមនេះ
សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់
